ការរកស្បែកជើងឱ្យបានត្រឹមត្រូវគឺត្រូវប្រាកដថាពួកគេសមព្រោះវាមានសារៈសំខាន់សម្រាប់រក្សាជើងនិងរាងកាយរបស់អ្នកឱ្យមានភាពស្រស់ស្រាយ មានទំនុកចិត្ត ហើយមានផាសុខភាពខ្ពស់។ ស្បែកជើងដែលមិនសមនឹងជើងអាចធ្វើឱ្យឈឺចាប់និងបណ្តាលឱ្យមានបញ្ហាជើងដូចជា មានរបួសជើង ក្រិនជើង ពិបាកក្នុងការធ្វើដំណើរ មិនអាចផ្ចង់អារម្មណ៍ក្នុងការធ្វើការបាន។ល។
ខាងក្រុមនេះជារបៀបក្នុងការពិនិត្យមើលស្បែកជើងអោយត្រូវជើងរបស់លោកអ្នក:
1/ ត្រូវវាស់ជើងរបស់អ្នក(ឆាតដើម្បីបានពត័មានលម្អិត): រូបរាងទំហំនិងរាងប្រអប់ជើងរបស់អ្នកអាចផ្លាស់ប្តូរតាមពេលវេលា(អត្តបទមុន https://dustocambodia.com/how-to-buy-shoes-with-the…/ )។ កុំពឹងផ្អែកលើការពិតដែលថាអ្នកតែងតែពាក់ទំហំជាក់លាក់ ហើយវាក៏អាចអាស្រ័យទៅលើប្រេនផងដែរ។ កុំពឹងផ្អែកលើទំហំស្បែកជើងតែម៉្យាង។ ដូច្នេះទំហំស្បែកជើងរបស់អ្នកគ្រាន់តែជាចំណុចចាប់ផ្តើមក្នុងការជ្រើសរើសស្បែកជើងត្រឹមត្រូវតែប៉ុណ្ណោះ។
2/ ត្រូវលរជាមួយជើងទាំងសងខាង: មនុស្សភាគច្រើនមានជើងម្ខាងធំជាងជើងម្ខាង ដូច្នេះត្រូវប្រាកដថាអ្នកបានវាស់ជើងទាំងសងខាង។
3/ ត្រូវមើលរូបរាងស្បែកជើង: ត្រូវប្រាកដថារូបរាងស្បែកជើងប្រហាក់ប្រហែលនឹងរូបរាងប្រអប់ជើងរបស់អ្នកនិងសមនឹងជើងរបស់អ្នកប្រកបដោយផាសុខភាព។
4/ ត្រូវពិនិត្យមើលទទឹងស្បែកជើង: ផ្នែកធំបំផុតមុនលរគឺម្រាមជើងផ្នែកខាងមុខរបស់អ្នកគួរតែជាចំណុចចាប់ផ្ដើម។
5/ ត្រូវពិនិត្យមើលជម្រៅនៃស្បែកជើង: ស្បែកជើងគួរតែជ្រៅល្មមឱ្យសមនឹងម្រាមជើងរបស់អ្នក។ ប្រសិនបើប្រអប់ម្រាមជើងរបស់ស្បែកជើងតូចពេក ម្រាមជើងរបស់អ្នកនឹងហប់ជាប់នឹងមុខស្បែកជើង ហើយអ្នកនឹងមានស្នាមប្រឡាក់ឬដំបៅ។
6/ ត្រូវឈរហើយដើរ: ដើម្បីដឹងថាស្រួលពាក់មានផ្ដល់ផាសុខភាពរឺអត់ ហើយកែងជើងរបស់អ្នកមិនគួររអិលឬរលុងពេលដើរឡើយ។